ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខួនជនសង្ស័យ៣នាក់ពាក់ព័ន្ធចោរកម្ម រក្សាទុក និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាល ដឹកនាំដោយលោក វេរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង ចុះបង្រ្កាបមុខសញ្ញាចោរកម្មម្នាក់ និងរកឃើញនូវម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ក៏ឈានដល់ការឃាត់ចាប់ខ្លួនជនសង្ស័យ២នាក់ប្តី ប្រពន្ធទៀត រួមទាំងវត្ថុតាងផងដែរ ។

លោក វេរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ប្រតិបត្តិការណ៍ខាងលើនេះ អនុវត្តន៍ឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរល័ក្ខមាស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះ កម្លាំងឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីចោរកម្មឈ្មោះ អ៊ែល កាំរ៉ី ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចភូមិ-ឃុំកើតហេតុ ស្រុកកំណើតនៅភូមិទាភ្លោះ ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យម្នាក់ដោយជាប់ពាក់ព័ន្ធករណីចោរកម្មខាងលើនេះដែរ កម្លាំងរកឃើញថ្នាំម្សៅក្រាមពណ៏សថ្លាសង្ស័យជាសាធាតុញៀនចំនួន៣កញ្ចប់តូច ហើយជនសង្ស័យបានប្រាប់ថា វត្ថុតាងនេះ គាត់ទិញពីឈ្មោះ អ៊ុត តុន ភេទស្រី អាយ ៣៧ឆ្នាំ និងប្តីឈ្មោះ ភាន សុភា អាយុ ៣៧ឆ្នាំ រស់នៅចំណុចត្រពងពង់ ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ជាមួយគ្នា ។

លោក វេរសេនីយ៍ត្រីបន្តថា លុះក្រោយមកនៅថ្ងៃទី៩ ខែ ឆ្នាំដដែល កម្លាំងបានចុះដល់កន្លែងផ្ទះ ប្តីប្រពន្ធសង្ស័យ ឡោមព័ទនិងឆែកឆេរក្នុងផ្ទះនិងជុំវិញផ្ទះកឈានដល់ការឃាត់ខ្លួនប្តី ប្រពន្ធ២នាក់នេះតែម្តង ហើយកម្លាំងរកឃើញថ្នាំ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូច និង១កញ្ចប់ធំ ដើម្បីយកទៅបន្តតាមនីតិវិធីនៅអធិការដ្ខាននគរបាលស្រុកវាលវែង ។

លោកបន្តទៀតថា ចំពោះស្រ្តីសង្ស័យ លោកព្រះរាជអាជ្ញាបានឲ្យទៅលំនៅឋានវិញ ព្រោះស្រ្តីរូបនេះមានកូនតូចអាយុ៦ខែ រង់ចាំបន្តនីតិវិធីជាក្រោយ ចំណែកជនសង្ស័យពាក់ព័ន្ធទាំង២នាក់ រួមទាំងវត្ថុតាងសារធាតុញៀនខាងលើ សមត្ថកិច្ចរបស់លោកកំពុងបំពេញសំណុំបែបបទ ដើម្បីបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលចាត់ការបន្ត ៕ ប៉ឹម ពិន

4 1 2 3


ចែករំលែក៖