ខេត្តកំពង់ស្ពឺ៖ នាវេលាព្រឹកម៉ោង១១និង២០នាទីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ៧៧+២២២ ក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានករណីរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AI-0897 បើកបរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុខាងលើ បានហុយផ្សែងនៅផ្នែកខាងក្រោយរថយន្ត បណ្តាលឲ្យឆាបឆេះតែម្តង ។ រថយន្តខូចខាតទាំងស្រុង០១គ្រឿង មនុស្សជិះសរុបចំនួន០៤នាក់មិនមានរងរបួសនោះទេ។ មូលហេតុបណ្តាលមកពីបច្ចេកទេសរថយន្ត (ជាប់ហ្វ្រ័ងក្រោយ)៕

ដោយ៖ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច