ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់មនុស្សបាន១១ នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន១១នាក់ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង០៦និហ៥០នាទីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹក ជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់លីហ៊ួរ ស្ថិត នៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

លុះមកដល់វេលាម៉ោង១២និហ៥០នាទី ថ្ងៃខែឆ្នាំដដែល បន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកង រាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោអ៊ួង វិរៈរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្របសម្រួល នីតិវិធីដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនៅចំណុចក្នុងផ្ទះសំណាក់ប៉ារ៉ាឌី ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

+លទ្ធផលឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១១ នាក់ (ប្រុស)

១/ ឈ្មោះ ជឹម រតនា ហៅធាន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

២/ឈ្មោះ ឡុង បូរ៉ា ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

៣/ ឈ្មោះ វឿន ចាន់បរមី ហៅវីត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ខាន់ខាវសង្កាត់ បារាយណ៍ក្រុង ដូនកែវខេត្តតាកែវ។

៤/ ឈ្មោះ ចាន់ រស្មី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

៥/ ទិត្យ រីណូបូរ៉ាមី ហៅក្រៅ ណូ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិ ថ្នល់បែកសង្កាត់ រកាក្រៅ ក្រុងដូនកែវខេត្តតាកែវ។

៦/ ឈ្មោះ ពុត ម៉េងសឺ ភេទ ប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងលៀង ឃុំ ប្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

៧/ ឈ្មោះ ឈៀក ត្រា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពន្លៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។

៨/ ឈ្មោះ ទឹម សុខណា ហៅក្រៅ ពឺតភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ រស់នៅភូមិ ក្រាំងតូច ឃុំឃ្លោក ស្រុកទ្រាំង ខេត្តតាកែវ។

៩/ ឈ្មោះ សន ចំរើន ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដរស់នៅភូមិ ត្រពាំងខ្លូត ឃុំ អង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។

១០/ ឈ្មោះ ពេជ្រ ស៊ីឡាង ភេទប្រុសអាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

១១/ ឈ្មោះ សៅ កែវពេជ្រមេត្តា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្ត តាកែវ។

+ ដកហូតវត្ថុតាង៖

១/ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧ កញ្ចប់(ធំ៣) ទម្ងន់៣២៥.៤៤ក្រាម (ថ្លឹងទាំងសំបកថង់)

២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

៣/ម៉ូតូ ចំនួន ០៤ គ្រឿង

៤/ទូរស័ព្ទ ចំនួន ១២គ្រឿង

៥/ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាកែវ ចាត់ការតាមនីតិវិធី៕


ចែករំលែក៖