ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហីយ៉ាន់ដាយបេីកបុកម៉ូតូនិចបណ្តាលឲ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្តឃ្លប់បេីកលឿនបុកពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់ហេីយរថយន្តព្យាយាមបេីកគេចខ្លួនត្រូវបានប្រជាពលរដ្ឋដេញឃាត់បានមកវិញ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១,ឈ្មោះ រឿន ពិសី អាយុ១៧ កម្មករោងចក្រ មានទីលំនៅភូមិចន្លាត់ដៃ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្នាក់នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ស្លាប់) ។ ទី២,ឈ្មោះគឹង រ៉េត អាយុ១៨ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិអូរសង្កែ ឃុំព្រៃគ្រេស ស្រុកមេសាងខេត្តព្រៃវែង (រងរបួសស្រាល) ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេចឃេីញយុវជនពីរនាក់កំពុងជិះម៉ូតូ Next ពណ៌ស ពាក់ផ្លាកលេខ ក្រចេះ 1F-0486 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លប់ ម៉ាកហីយ៉ាន់ដាយ ពាក់ផ្លាកលេខ ព្រៃវែង 3A-0384 បេីកលឿនមកពីក្រោយជ្រុលបុកពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូបោកទៅនិងថ្នល់ស្លាប់ម្នាក់ដែលជិះខាងក្រោយចំណែកអ្នកឌុបរបួសស្រាល។ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនបានប្រហែល២ទៅ៣គីឡូដីទេីបត្រូវបានប្រជាពលរដ្ឋឃាត់បានតាំងតៃកុងនិងរថយន្ត។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្នំពេញ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅខេត្តកំពង់ចាម៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖