ហៃទីជាប្រទេសក្រីក្រ តូច មិនមានសម្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ស្កាត់នឹងគ្រោះធម្មជាតិ ហើយថែមទាំងមិនសូវមានព័ត៌មានធំៗ របស់អាមេរិកបានផ្សព្វផ្សាយ ដែលអាចជួយរកជំនួយជួយដល់ប្រទេសនេះ ។ មកទល់ពេលនេះ ព័ត៌មានរ៉យទ័របានផ្សាយថា មានអ្នកស្លាប់កើតឡើងដល់ជិត៩០០នាក់ហើយ និងបានខ្លួនជាច្រើនរយនាក់ទៀត។
កន្លងមកថ្មីៗ សារព័ត៌មាន CNN បានផ្សាយផ្ទាល់ពីការវាយប្រហាររបស់ព្យុះ methew នៅក្នុងទីក្រុង Florida ជាកន្លែង ដែលមានមនុស្សភៀសខ្លួនច្រើនបំផុត ដោយសារខ្យល់ព្យុះនេះ ។ ការផ្សព្វផ្សាយនោះ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។
ប៉ុន្តែចំពោះការស្លាប់រាប់រយនាក់ដោយសារតែព្យុះខាងលើដូចគ្នា នៅក្នុងប្រទេសហៃទី និងការបំផ្លាញខ្លាំងជាងអាមេរិក រាប់សិបដង តែមិនឃើញមានប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សាយទូលំទូលាយ ដើម្បីឲ្យសហគមន៍អន្តរជាតិបាន ដឹងច្បាស់ និងជួយទាន់ពេលវេលា ។
សារព័ត៌មានអាមេរិក និងសារព័ត៌មានធំៗលំដាប់ពិភពលោក ដូចជាភ្នែកច្រមុះរបស់អង្គការសហប្រជាជាតិ និងក្រុមមនុស្សធម៌ ដើម្បីជួយដល់ពលរដ្ឋរស់នៅជុំវីញពិភពលោក ។ នៅពេលនេះ ប្រព័ន្ធផ្សព្វផ្សាយ ក៏បានវាយតម្លៃពីជីវិតមនុស្សណាដែលមានតម្លៃជាង គឺចាប់ផ្តើមបែងចែកពីតម្លៃមនុស្សខុសគ្នា ។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសធ្លាប់បាន លើកឡើងថា «មនុស្សម្នាក់ស្លាប់នៅអង់គ្លេស ស្មើនឹង១០នាក់នៅទីក្រុងប៉ារីស ស្មើ១០០នាក់នៅប្រទេសទួគី»។ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា អ្នកស្លាប់នៅហៃទី ជិត១០០០នាក់ មិនស្មើរស្លាប់នៅអង់គ្លេសអាមេរិកពីរ បីនាក់ផង ទាំងនោះ ទើបប្រព័ន្ធផ្សព្វផ្សាយធំមិនសូវលើកឡើងពីហៃទី ច្រើនជាងអាមេរិក ៕ ម៉ែវ សាធី