ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជួយសង្រ្គោះ អ្នកបេីកម៉ូតូ SCOOPY បែក កង់ក្រោយជ្រុលទៅបុកដេីមត្នោតរងរបួសទាំងពីនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយ ម៉ូតូបែកកង់ជ្រុលទៅបុកដើមត្នោត បានកើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខកណ្តាល1AT-4828 អ្នកបើកបរមានឈ្មោះ ហៀម សារ៉ាក់ ភេទប្រុស អាយុ២៣ឆ្នាំ ពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយ ឌុបស្ត្រី១នាក់ឈ្មោះ ឆាំង គឹមស្រ៊ុន អាយុ៤៣ (មានពាក់មួកសុវត្ថិភាព) រស់នៅភូមិកក់ធំ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់សឺ ។

តាមការបញ្ជាក់ពីជំនាញ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច,ម៉ូតូបើកបរក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចខាងលើម៉ូតូបែកកង់ក្រោយរួចរេចង្កូត ជ្រុលទៅបុកដើមត្នោតនៅខាងជើងផ្លូវ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ របួសធ្ងន់១នាក់ស្រី។

ករណីគ្រោះថ្នាក់នេះ បណ្ដាលមកលេីជនរងគ្រោះទាំង ពីរនាក់ដោយសារតែសំបកកង់ម៉ូតូ និងម៉ូតូជ្រុលទៅបុកដេីមត្នោតក្រោយជួប ” ឧបទ្ទហេតុ ” រឿងអាក្រក់កេីតឡេីង.,៕


ចែករំលែក៖