ខេត្តកណ្ដាល÷ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន ក្នុងនោះ១នាក់ធ្វើសកម្មភាពលួចយកដែកទ្រទុយោទឹកស្អាត ។ ចំណែកជនសង្ស័យ១ នាក់ទៀតទទួលផលចោរកម្ម។
មន្ត្រីនគរបាលក្រុងតាខ្មៅបានហើយដឹងថាមអនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបករណីលួច(ដែកទ្រទុយោទឹកស្អាត)និងទទួលផលចោរកម្មចំណុច ស្ពាន៦០ម៉ែត្រ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២ នាក់ ទី១-ឈ្មោះឈឹន សុខខុន ភេទប្រុស អាយុ៤៤ ឆ្នាំ ជន ជាតិខ្មែរ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹសខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម,ទី២- ឈ្មោះ លាប សេងវ៉ាង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរទិញអេតចាយ (ទទួលផលចោរកម្ម) ។ សម្ភារៈចាប់យករួមមាន ដែក៤ជ្រុងចំនួន១៩កំណាត់ , ដែកក្រចាប់ចំនួន១២ក្រចាប់ ,បន្ទះដែកមួយចំនួន (របស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច