ព័ត៌មានទាន់ហេតុការណ៍៖

ភ្នុំភ្លើង Aso ព្រួសកម្អែលម្ពស់១១គីឡូម៉ែត្រ រដ្ឋាភិបាលជប៉ុនស្នើពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ក្រោយពេលដែលភ្នុំភ្លើង Aso បានចាប់ផ្តើមបញ្ចេញសកម្មភាពព្រួសកម្អែលជាថ្មី ដែលបានព្រួសកម្ទេច ផេះ ធូលីឡើងទៅលើអាកាសរហូតដល់ជាង១១គីឡូម៉ែត្រ ធ្វើឲ្យរដ្ឋាភិបាលត្រូវតែប្រកាសអាសន្នឲ្យពលរដ្ឋនៅក្នុងតំបន់មានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។

សារព័ត៌មានជប៉ុនNHK បានឲ្យដឹងថា ភ្លើងបានបង្ហាញឡើងនៅពេលដែលភ្នំភ្លើងបានឆេះ នៅទីតាំងមួយចំនួននៅភ្នំ Aso នៅកោះ Kyushu និង Kumamoto ។

មានសេចក្តីរាយការណ៍មកថា មានការផ្ទុះឆេះបន្តិចបន្តួច ដោយមានថ្មភ្នំភ្លើង និងប៉ើងភាយផេះ ។ បើតាមការលើកឡើង របស់ទីភ្នាក់ងារ ឧតុនិយមជប៉ុន បានលើកឡើងថា ទីភ្នាក់ងារបានបង្ហាញឲ្យដឹង អំពីកម្រិតភ្នំភ្លើងឆេះនេះ ក្នុងកម្រិត៣ដោយហាមប្រាមមិនឲ្យពលរដ្ឋ មកលេងតំបន់ភ្នំនោះឡើយ ។

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ក៏បានបង្វែរទិសដៅហោះហើរ ដោយបញ្ចៀសទីតាំងខាងលើ ខ្លាចមានគ្រោះថ្នាក់កើតឡើង ដោយសារតែផ្សែងផេះនៃភ្នុំភ្លើង ៕ ម៉ែវ សាធី

An aerial view shows the eruption of Mount Aso in Aso


ចែករំលែក៖