ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានលុបចោលទណ្ឌកម្មមីយ៉ាន់ម៉ាជាផ្លូវការ

ចែករំលែក៖

ទំនាក់ទំនងរវាងអាមេរិកនឹងមីយ៉ាន់ម៉ាកំពុងឈានដល់ដំណាក់កាលប្រវត្តិសាស្ត្រ ថ្មីក្រោយពេលប្រធានាធិបតីអូបាម៉ាបានសម្រេចលុបចោលទណ្ឌកម្មដែលបានដាក់ ទៅលើមីយ៉ាន់ម៉ារយៈពេលជាង២ទសវត្សកន្លងមក។ ការសម្រេចខាងលើរបស់ប្រធានាធិបតីអាមេរិកក្រោយពេលមានជំនួប រវាងលោក អូបាម៉ា នឹងទីប្រឹក្សារដ្ឋាភិបាល លោកស្រី អ៊ុងសាន ស៊ូជី នៅសេតវិមាន។

ប្រភពព័ត៌មានពីសេតវិមានអាមេរិកបាន ឲ្យដឹងថា ប្រធានាធិបតីអូបាម៉ាបានចុះហត្ថ លេខាទៅលើច្បាបលុបចោលទណ្ឌកម្មទៅលើមីយ៉ាន់ម៉ាដែលរដ្ឋាភិបាលអតីត ប្រធានាធិបតី ប៊ីលគ្លីន តុនបានអនុម័ត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩៧ ដោយ មានមូលហេតុថា រដ្ឋាភិបាលយោធាមីយ៉ាន់ ម៉ាគឺជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។

នៅឆ្នាំ២០០៧ រដ្ឋាភិបាលរបស់អតីត ប្រធានាធិបតី George Bush បានអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ាលើបញ្ហាសេដ្ឋកិច្ច។

នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋសភាអាមេរិកលោក អូបាម៉ា បានបញ្ជាក់យ៉ាងច្បាស់ ថា «ខ្ញុំមើលឃើញថា ស្ថានភាពដែលអាចគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកបាន ផ្លាស់ប្តូរដោយសារតែមានការផ្លាស់ប្តូរដ៏រឹង មាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះមានការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រធានាធិបតីអូបាម៉ាបញ្ជាក់ថា ការ សម្រេចលុបចោលទណ្ឌកម្មនឹងនាំឲ្យមីយ៉ាន់ម៉ាវិលត្រឡប់ចូលក្នុងបញ្ជីប្រទេសដែលផ្តល់អាទិភាព និងលើកលែងពន្ធទៅលើទំនិញទាំងឡាយដែលនាំចូលអាមេរិក ពីមីយ៉ានម៉ា ដូចជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែលអាមេរិកបានអនុវត្តនាពេលកន្លងមក៕ ម៉ែវ សាធី

Myanmar Laos President


ចែករំលែក៖