ព័ត៌មានទាន់ហេតុការណ៍៖

ថតរូបសែលហ្វុីជាមួយស្រីស្អាតទោះបីមុខកំណាចប៉ុនណាក៏ខំញញឹមឲ្យសុភាពវិញដែរ

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនត្រូវបានមិត្តអ្នកអានក្នុងបណ្តាញសង្គមចាត់ទុកថា ជាបុរស មុខដែក ដោយសារតែលោកមានការមុីងម៉ាត់មិនចេះនិយាយលេងសើចមិនដែលឃើញញញឹម និងអនុវត្តគោលនយោបាយគ្មានការយោគយល់ទៅលើសង្គ្រាមប្រឆាំង គ្រឿងញៀនដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ដូចពាក្យចាស់និយាយថា «អ្នកក្លាហាន ចាញ់សម្រស់ស្រីស្អាត» នៅពេលដែល លោក Rodriguo Duterte ថតរូបសែលហ្វុីជាមួយបវរកញ្ញាចក្រវាលហ្វីលីពីននាង Pia Wurtzbach ក្រោយការសន្ទនាស្តីពីការរៀបចំប្រកួតបវរកញ្ញាចក្រវាល២០១៦នៅក្នុងប្រទេសហ្វុីលីពីន លោក ឌុយទែតេ ខិតធ្វើមុខញញឹមបើទោះជាមិនដែលញញឹមពីមុនមកក្តី។

ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៦ ត្រូវបានលើកពេលទៅដើមឆ្នាំ២០១៧វិញ ដោយសារតែរកទីកន្លែងសម្រាប់រៀបចំមិន ទាន់បានក្រោយពេលប្រធានាធិបតីហ្វុីលីពីនបានបដិសេធរៀបចំនៅក្នុងប្រទេសរបស់ លោកដោយខ្លាចខាតបង់ប្រាក់ច្រើនពេក។

ពេលដំបូងលោក ឌុយទែតេ បានយល់ ព្រមឲ្យរៀបចំនៅហ្វុីលីពីនតែក្រោយមកក៏បានលុបចោលវិញ ក្រោយយល់ឃើញថា ជាសង្រែកកមួយដ៏ធ្ងន់ទៅលើរដ្ឋាភិបាល។ ក្រសួងទេសចរណ៍ហ្វុីលីពីនក៏បានប្រកាស ពីការប្តូរចិត្តមិនរៀបចំនៅក្នុងប្រទេសរបស់ ខ្លួនផងដែរ។

បើទោះបីបែបណាក្តីអគ្គនាយកបណ្តាញ ផ្សព្វផ្សាយជាតិហ្វុីលីពីនលោកស្រី Ina Zara បញ្ជាក់ថា ប្រធានគណៈកម្មាធិការរៀបចំពិធីប្រកួតបវរកញ្ញា Paula Shugart និយាយថា ហ្វុីលីពីនគឺជាជម្រើសទីមួយនៅ ក្នុងការរៀបចំពិធីនេះ៕ ម៉ែវ សាធី

13669815-10154426776099047-3704400109631338749-n-1469154041781 13707787-10154426762074047-3403780288744313596-n-1469153108704

tttusuong2


ចែករំលែក៖