ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានចុះបង្រ្កាប មេកកន្ទុយលេខ ២ នាក់នៅក្បែរផ្សារសារឿនយ៉ានី តែសមត្ថកិច្ចហាក់បីដូចជាព្យាយាមបិទបាំងជាមួយអ្នកការសែត ។ ក្នុងប្រត្តិបត្តិការណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមការបញ្ជាក់ពីលោក ឈឹម ប៊ុនរត្ន័ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិកាដ្ឋាននគរបាលខណ្ឌដង្កោបាន ប្រាប់ឲ្យដឹងថា មេកន្ទុយលេខទាំង ២ នាក់នោះគេមានអាជ្ញាបណ្ណ័ត្រឹមត្រឹមដែលជាកន្លែងលក់ឆ្នោតខ្មែរ ប៉ុន្ដែពេលដែលក្រុមអ្នកសារពត៌មានចូលថតររូបលោកអធិការរងមិនអនុញ្ញាតអោយចូលថត ក៏ដូចជាសួរនាំនូវស្ដ្រីទាំង ២ នាក់នោះឡើយថែមទាំងព្យាយាមបិទបាំង ហាក់បីដូចជាមិនចង់អោយដឹងរឿងនេះអញ្ចឹង ។ ស្រ្ដីទាំង ២ នាក់ដែលសមត្ថកិច្ចចុះបង្ក្រាបនោះមាន ម្នាក់ឈ្មោះ ឡេង អ៊ីម៉ៅ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរអ្នកលក់ឆ្នោត ស្នាក់នៅកន្លែងកើតហេតុខាងលើ ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងស្រ្ដីម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយត្រូវបានបញ្ជូនទៅកាន់សាលាខណ្ឌដង្កោ ។
បច្ចុប្បន្នស្រ្ដីម្នាក់ឈ្មោះ ឡេង អ៊ីម៉ៅ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវីច្បាប់ ៕ ជីម ភារ៉ា