ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា ថ្មីៗនេះមានការបង្ហោះផ្សាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងតិតុក (TikTok) ការ បញ្ចេញមតិ (Comment) និងការចែករំលែក (Share) ព្រមទាំងបណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធ ករណី រ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
ចំពោះករណីខាង លើនេះ រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ ជូនសាធារណជនថា៖ បន្ទាប់ពីទទួលបានព័ត៌មានដែលបានបង្ហោះ ផ្សាយនេះភ្លាម អធិការដ្ឋាននគរបាលក្រុងបាវិត បានចុះធ្វើការស្រាវជ្រាវ និងបានរកឃើញម្ចាស់ទ្រុងខាងលើ និងបានសាកសួរព័ត៌មានគាត់បានបំភ្លឺថាទ្រុងដែលបានដឹកនេះគឺគាត់ធ្វើដើម្បីទុកចិញ្ចឹមសត្វទេ តែនៅពេល ដឹកយកមកទុកនៅផ្ទះដោយសាររ៉ឺម៉កតូចជិះមិនអស់គ្នា កម្មករដែលដឹកទ្រុងមកនាំគ្នាចូលអង្គុយក្នុងទ្រុង។ នៅពេលដឹកមកផ្ទះតាមផ្លូវក៏មានអ្នកថតបង្ហោះធ្វើឱ្យមានការភ័នច្រឡំ។
បន្ទាប់ពីសាកសួរ និងស្តាប់ការបំភ្លឺរបស់ម្ចាស់ទ្រុងខាងលើរួចមក អាជ្ញាធរបានធ្វើការអប់រំ ណែនាំគាត់ កុំឱ្យដឹកទ្រុងដោយមានមនុស្សជិះខាងក្នុងបែបនេះទៀតនាំឱ្យសាធារណជនមានការភ័នច្រឡំ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច