ខេត្តកោះកុង ៖ ប្រជានេសាទ ៤រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី ៦មករាកន្លងទៅ បានវិលត្រឡប់មក វិញហើយ។ ហ្វេសប៊ុករបស់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បញ្ជាក់ដូច្នេះនៅរសៀលថ្ងៃទី១១ ខែមករានេះ។ «សូម ស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល ស្ងាត់ តែមិន ស្ងៀម។» លោកស្រី អភិបាលខេត្តកោះកុង សរសេរដូច្នេះ មានន័យថា ជាព័ត៌មានផ្លូវការ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច