ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចាន់ថុល ជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ គៀងគរអ្នកវិនិយោគក្នុងទំហំទឹកប្រាក់ក្រោម៥លានដុល្លារ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើច្រើន

ចែករំលែក៖

ភ្នំពេញ៖  លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ជាទិសដៅខាងមុខនេះត្រូវបន្តការគៀងគរ អ្នកវិនិយោគ ឱ្យវិនិយោគនៅតាមមូលដ្ឋាន ពិសេសគឺការវិនិយោគក្នុងទំហំទុនវិនិយោគ ក្រោម៥លានដុល្លារចុះក្រោម ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើច្រើនស្របទៅតាមកការចង់បានរបស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធនិងការគៀងគរ អ្នកវិនិយោគនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំដើរទាក់ម៉ូយខ្លាំង ដើម្បីស្វែងរកអ្នកវិនិយោគ នៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានជំរុញបែបនេះ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ។ ដោយមានការចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផងដែរ ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរទាក់ម៉ូយអ្នកវិនិយោគបាន៦៣០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាមេរិក ខណៈដែលនៅក្នុងឆ្នាំ២០២៤ មានត្រឹមតែ ៤១៤ គម្រោងប៉ុណ្ណោះ មានន័យថា ក្នុង១ឆ្នាំៗ គម្រោងវិនិយោគចេះតែកើនឡើងរហូត យើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យកម្ពុជាទទួលបានការវិនិយោគកាន់តែច្រើន។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តខិតខំ ពង្រឹងស្ថេរភាពនយោបាយ ។បន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ខិតខំទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លើសការពិតនាំអាប់អោនជាតិ។បន្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ល្បែង ស៊ីសង ពិសេសការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។លោក ក៏បានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តការ កសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវលូប្រឡាយសួនច្បារ។ ធ្វើអនាម័យ បរិស្ថាន កាងារមនុស្សធម៌ ការងារសង្គ្រោះនិងការដោះស្រាយគ្រោះមហន្តរាយជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពី សមទ្ធិផលនិងស្នាដៃការងារសំខាន់ៗ ដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានកន្លងមក នៅក្នុងឆ្នាំ២០២៥នេះ ដែលសមិទ្ធផលទាំងនេះ ពិតជាបានកើតចេញពីធម្មនុញ្ញផល នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នូវសមទ្ធិផល និងស្នាដៃការងារសំខាន់ៗ ចំនួន៦ធំៗ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ការបញ្ចប់ការសាងសង់ នូវស្ពានអាកាសមរតកសម្តេចតេជោ, ស្ពានអាកាសសម្តេចបវរធិបតី ដែលជាស្ពានអាកាសទី១ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងផ្លូវប៉េតុងឆ្អឹងដែក តាមបណ្តោយអតីតផ្លូវរថភ្លើង ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ។ សម្រេចបាន៩៨% នៃការអភិវឌ្ឍគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយលូ និងប្រពន្ធរំដោះទឹក សម្រាប់បញ្ជៀសការជនលិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈការផ្តល់កញ្ចប់ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ។ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមយៈច្រកចេញចូលតែមួយ របស់រាជធានីភ្នំពេញ ១១៦៧២៧សេវា ដែលទទួលបានចំណូលបង់ចូលថវិការដ្ឋ សរុបប្រមាណជា ១៧លានដុល្លារសហរដ្ឋអាមេរិក ។ ការដាក់ឱ្យដំណើរការសាកល្បង នូវតំបន់ផ្លូវថ្មើរជើងដំបូងគេ នៅព្រះរាជាណាចក្រកម្ពុជា គឺផ្លូវថ្មើរជើងចតុមុខ”Chaktomuk WalkStreet”ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានទាកទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ព្រមទាំងទទួលបាននូវការទទួលស្គាល់ ដោយគេហទំព័រទេសចរណ៍ និងព័ត៌មានអន្តរជាតិជាច្រើន៕.

ដោយ៖សំរិត


ចែករំលែក៖