ខេត្តកណ្តាល៖ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយឱ្យដឹងថា កម្លាំងនគរបាលស្រុកកៀនស្វាយបង្ក្រាបគ្រឿងញៀនពីរករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យពីរនាក់។
ចំពោះករណីទី១ នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទី នៅត្រង់ចំណុចភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈនៅមុនពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំបន្ទាយដែក ក៏បានឃាត់ខ្លួនយកមកសួរនាំ។
ជនសង្ស័យមានឈ្មោះស៊ុំ បាទី ភេទប្រុស អាយុ៤១ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ័សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក)០១កញ្ចប់តូចមានទំងន់០.៦៨ក្រាម។
ចំពោះករណីទី២ បានកើតហេុត នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២៦វេលាម៉ោង២១និង៤០នាទីនៅត្រង់ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលសមត្ថកិច្ចចំពោះជនសង្ស័យ០២នាក់ (ឃាត់ខ្លួន១នាក់និងរត់គេចខ្លួន១នាក់) ដែលមាន១-ឈ្មោះសុីនសំណាងភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ចន្លក់ឃុំគគីរស្រុកកៀនស្វាយ(ឃាត់ខ្លួន)និង២.ឈ្មោះង៉ាន សុភា(ហៅជ្រួក)ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដរត់គេចខ្លួន។
ចំពោះវត្ថុតាងចាប់យកបានរួមមាន÷ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់តូចមានទំងន់០.០៨ក្រាមនិងវត្ថុតាងវេចខ្ចប់និងប្រើប្រាស់មួយចំនួន។
លោកអធិការ ព្រុំ សំណាង បន្តថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍គគីរ និងកម្លាំងប្រជាការពារបានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំគគីរ។ ពេលមកដល់ត្រង់ចំណុចបានឃើញជនសង្ស័យ កំពុងដើរនៅលើដងផ្លូវជាតិលេខ១ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ក៏បានឃាត់ ខ្លួនសួរនាំនិងរត្រួតពិនិត្យរកឃើញម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក០១កញ្ចប់តូចយកមកសួនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាថ្នាំ១កញ្ចប់តូចនេះជារបស់ខ្លួនបានទិញពីឈ្មោះង៉ាន សុភា(ហៅជ្រួក)ក្នុងតម្លៃ២០.០០០រៀល(ពីរមុឺនរៀល)។
ក្រោយមកសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះង៉ាន សុភាហៅជ្រួក តែត្រូវបានគេចខ្លួនបាត់នៅមុនពេលសមត្ថកិច្ចចុះទៅដល់។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាង នគរបាលកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបន្តនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច