ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងមនុស្សប្រុស២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចមុខចំការឫទ្ធា លេីផ្លូវបេតុងលេខ៤២ ស្ថិតក្នុងភូមបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។
ម៉ូតូមួយគ្រឿងម៉ាក់ SUZUKI NEX ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1LU-7375 បេីកបរដោយឈ្មោះ អូរ អៀងលី អាយុ ២០ឆ្នាំ ស្នាក់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (រងរបួសស្រាល ឃាត់ខ្លួន)។
និងមួយគ្រឿងទៀតម៉ូតូម៉ាកHONDA C125 ពណ៌ ខ្មៅ កណ្ដាល 1Q-9910 បេីកបរដោយ ឈ្មោះ សៀង គឹមហៀ ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់)។
+អ្នករួមដំណើរ ឈ្មោះ ផាត ស្រីវ៉ាន ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ)។
តាមប្រភពព័ត៌មុនពេលកេីតហេតុម៉ូតូNEXបើកបរលើផ្លូវបេតុងលេខ៤២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូម៉ាកC125 ដែលបេីកបរ ទិសដៅពីលិចទៅកើត ចំពីមុខចំហៀងខាងឆ្វេងតែម្តង បណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមស្លាប់ម្នាក់របួសធ្ងន់ម្នាក់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទរក្សាទុកចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច