ព័ត៌មានទាន់ហេតុការណ៍៖

នៅយប់ថ្ងៃទី២១ ខែមករានេះ ទប់ស្កាត់ការដឹកបន្លែផ្លែឈើដឹកចូលក្នុងទិសដៅផ្សារដើមគរ ចាស់ 

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឃាត់រថយន្តដឹកបន្លែទាំងឡាយណា ដែលមានគោលដៅទៅផ្សារដើមគចាស់ ពោលត្រូវបង្វែរទៅកាន់ផ្សារព្រែកជ្រៃ ក្នុងខណ្ឌដង្កោ និងមានជម្រើសមួយទៀត គឺត្រូវផ្ទេរបន្លែនៅផ្សារច្បារអំពៅ។

ប្រតិបត្តិការនេះ បានធ្វើឡើង ដើម្បីទប់ស្កាត់រាល់ឡានដឹកបន្លែទៅលក់នៅតំបន់ជុំវិញផ្សារដើមគចាស់ ពោលអនុញ្ញាតឲ្យទៅលក់នៅផ្សារព្រែកជ្រៃ ដែលបងប្អូនអាជីវករមួយចំនួន បានសម្រេចយកទីតាំងនោះសម្រាប់បន្តការលក់ដូរ ក្រោយមិនយល់ព្រមទៅលក់នៅផ្សារដើមគថ្មី។

សូមបងប្អូនទាំងអស់ចូលរួមរៀបចំសណ្តាប់ធ្នាប់នៅតាមតំបន់ជុំវិញផ្សារដើមគចាស់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងលើកសោភ័ណភាពរាជធានីភ្នំពេញរបស់យើង។

សូមបញ្ជាក់ថា ៖ ចង់បានទីក្រុងស្អាត សង្គមមួយដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ទាល់តែមានការចូលរួមទាំងអស់គ្នា! ៕

ដោយ ៖ សិលា


ចែករំលែក៖