ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកនៅប្រទេសទួរគីស្លាប់និងរបួសជាច្រើន

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ទួគីបាន ផ្សាយថា ក្រុមបះបោរទួរគីបានបើកការ វាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយបានកើតឡើងនៅមុខប៉ុស្តិ៍ប៉ូលិសមួយកន្លែង ក្នុងខេត្តហាក់ការី ភាគអាគ្នេយ៍ សម្លាប់ មនុស្សយ៉ាងហោច១៨នាក់ក្នុងនោះមានទាហាន១០នាក់។ មនុស្ស២៦នាក់ផ្សេងទៀតបានរងរបួសក្នុងភេរវកម្មភេរវជនអត្តឃាតបានបំផ្ទុះរថយន្តមួយគ្រឿងដោយប្រើគ្រឿងផ្ទុះដល់ទៅ៥តោនវាយប្រហារនៅមុខប៉ុស្តិ៍ប៉ូលិស នៅខេត្តហាក់ការី ភាគ អាគ្នេយ៍ទួរគី ធ្វើឲ្យទាហាននិងជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស។ តួលេខ អ្នកស្លាប់ច្រើនដូច្នេះដោយសារភេរវកម្មបាន កើតឡើងនៅជិតកន្លែងដែលមនុស្សម្នានាំគ្នារង់ចាំជិះរថយន្តក្រុង។ ខេត្តហាក់ការី ដែលរងភេរវកម្មនេះសម្បូរសហគមន៍ ប្រជាជនគួដរស់នៅ។ ខេត្តនេះស្ថិតនៅ ជិតព្រំដែនអុីរ៉ាក់ និងអុីរ៉ង់។ រដ្ឋាភិបាលទួរគី បានថ្កោលទោសភេរវកម្ម និងប្រកាសមិនចុះចាញ់ក្រុមភេរវជនដាច់ខាត។ យោងតាម ឧបនាយករដ្ឋមន្ត្រីទួរគីភេរវកម្មនេះបង្ហាញពីការស្អប់ខ្ពើមរបស់ក្រុមភេរវជនទៅលើទាហានទួរគី។

បក្សការងារ PKK ថា ជាមេខ្លោងភេរវ កម្មនេះ។ ទួរគី អាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកក្រុមបះបោរ PKK ថា ជាក្រុម ភេរវជន។ តាំងពីឆ្នាំ១៩៨៤មក ក្រុមគួដ PKK បានធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលទួរគី។ ហិង្សាបានសម្លាប់មនុស្សជាង៤ ម៉ឺននាក់។ ដោយឡែកកាលពីថ្ងៃសៅរ៍ នៅ ជិតក្រុងអង់ការ៉ាបុរសម្នាក់និងស្ត្រីម្នាក់ ដែលជាប់សង្ស័យថា ជិតដិតនឹងក្រុមគួដ PKK ទួរគីបានបង្កភេរវកម្មបំផ្ទុះគ្រាប់បែកឡើងពេលដែលប៉ូលិសមកចាប់ខ្លួនពួកគេ។ ពួកគេទាំង២នាក់បានស្លាប់ក្នុងភេរវកម្ម តែភេរវកម្មមិនបានសម្លាប់មនុស្សផ្សេងទេ៕ ម៉ែវ សាធី

 

fer


ចែករំលែក៖