ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្ត២គ្រឿង បុកគ្នា ពេញទំហឹងរងរបូសមនុស្សម្នាក់ ផ្អើលអ្នកដំណើរទាំងថ្ងៃត្រង់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ ជួយសង្គ្រោះ ដឹកយកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៧នាទី ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ លើផ្លូវជាតិលេខ ០១ Km ១១៩/១២០ ស្ថិតនៅក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា អ្នករងរបួសមាន ឈ្មោះ AHMAD ISMAEEL ភេទ ប្រុស ជនជាតិបរទេស អាយុ ២៤ មុខរបរ ជាងកាត់សក់ ស្នាក់នៅភូមិ បាវិតកណ្តាល សង្កាត់ បាវិតក្រុង បាវិត ខេត្ត ស្វាយរៀង ។
ប្រភពបន្តថា រថយន្តធុនតូច ដែលវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ អ្នកបើកបរមានឈ្មោះ ARSLAN HABIB ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិបរទេស មុខរបរ ជាងកាត់សក់ រស់នៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត/បាវិត ខេត្ត ស្វាយរៀង និង អ្នករួមដំណើរ ឈ្មោះ AHMAD ISMAEEL ភេទ ប្រុស អាយុ ២៤ មុខរបរ ជាងកាត់សក់ រស់នៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត/ក្រុង បាវិត ខេត្ត ស្វាយរៀង ។
មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាមរី ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២BZ ៨៧៥២ ជិះគ្នា២នាក់ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ដោយ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បុកជាមួយ រថយន្តម៉ាក HYUNDAI ពណ៌ សនិងខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣E ៦៧៨២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតទៅលិច
បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នកបើករថយន្តម៉ាក HYUNDAI ឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តនិងកន្លែងកើតហេតុ។
អ្នករបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯ មធ្យោបាយ ធ្វើដំណើរទាំង២គ្រឿងអូសយកមករក្សា ទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដោយ មូលហេតុ អ្នកបើកបររថយន្តធុនតូចវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច