ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែករ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះថា កម្លាំងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង៩និង៣០នាទី យប់ នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីឆក់ខ្សែក។

ជនសង្ស័យឈ្មោះ សំអាត នរៈសត្យា ភេទប្រុស អាយុ២២ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យបានធ្វេីសកម្មភាពឆក់យកខ្សែក មាសរបស់ស្ត្រីមានផ្ទៃពោះម្នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង៦និង៣០នាទីល្ងាច ហេីយព្យាយមគេចខ្លួនរហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ទេីបកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញធ្វេីការស្រាវជ្រាវឈនដល់ការឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖