ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ មានសកម្មភាពក្នុងករណីអំពើលួច(កាច់សោ កម៉ូតូ) ១ករណី បានកេីតឡេីងនៅចំណុចភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ បង្កឡេីងដោយជនសង្ស័យ ២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅគ្មានផ្លាកលេខជាមធ្យោបាយធ្វេីសកម្មភាពលួចយកម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ឧត្តរមានជយ័-1C-5170 ឆ្នាំផលិត២០១៦។
ក្រោយទទួលព័ត៌មាននេះ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអូរស្វាយ/ផ្អាវ/ទំនប់ដាច់និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយដែលដឹកនាំ ដោយលោកវរ:សេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានប្រដេញ និងពួនស្ទាក់តាមច្រកល្ហកក្នុងភូមិសាស្រ្តរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ÷
១/ឈ្មោះ រិទ្ធ ប៊ុនរាជ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន) ជាមុខសញ្ញាដ៏សកម្ម រស់នៅភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជយ័។
២/ឈ្មោះសេង ជាសុីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន) ជាមុខសញ្ញាដ៏សកម្ម ប្រព្រឹត្តសកម្មភាពឆ្លងខេត្ត រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម សៀមរាប/ ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្សយ័ទាំង០២នាក់ រួមទាំងវត្ថុតាង(ម៉ូតូធ្វើសកម្មភាព)កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីអនុវត្តន៍នីតិវិធីបន្តតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច