ភ្នំពេញ÷ ស្រី្តម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងជិះម៉ូតូតាមផ្លូវហើយក៏មានម៉ូតូ១គ្រឿងទៀតបើកមកបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅជុងនិងបាឡុងបង្គោលប៉ា ណូ ស្លាប់ភ្លាមៗយ៉ាងអាណោចអាណាធម៌ ចំណែកម៉ូតូម្ខាងទៀតបានជិះគេខ្លួនបាត់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេជនរងគ្រោះជាស្ត្រីបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពាក់ស្លាកលេខក្រ-ព្រះសីហនុ1A-9183 ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក់ជិះមកបុកប៉ះពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅជុងនិងបាឡុងបង្គោលប៉ា ណូ ស្លាប់ភ្លាមៗតែម្តង។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្ដោយផ្លូវណត ប៊្រីដ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការធ្វើការសាវជ្រាវបន្ត៕

ដោយ÷ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច