ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថិកិច្ចនាំខ្លួនអ្នកបើកបរម៉ូតូម៉ាក MD ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ1D-5404 ជិះឈរលេីម៉ូតូ លេីកជេីង និងជិះជ្រែពេញផ្លូវ ដែលត្រូវបានបងប្អូនបង្ហោះតាមបណ្ដាញសង្គម កាលពីថ្ងៃទី២៧ ថ្ងៃមករា ឆ្នាំ២០២៦ ។
រហូតមកដល់រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានតាមស្រាវជ្រាវរកឃើញម៉ូតូខាងលេីនៅផ្ទះលក់ស៊ុត១កន្លែងត្រង់ចំណុចខាងក្រោយផ្សារលេីក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានសួររកអ្នកបើកបរម៉ូតូដែលជិះឈរលេីម៉ូតូ លេីកជេីង និងជិះជ្រែពេញផ្លូវ នោះមកសាកសួរ និងម៉ូតូខាងលេី មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាអ្នកបើកបរម៉ូតូឈ្មោះ រី វាសនា ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បន្ទាប់ពីសាកសួររួចរាល់បាន យកទៅធ្វើតេស្តរកសារធាតុគ្រឿងញៀន លទ្ធផល (វិជ្ជមាន) ។
ចំពោះឈ្មោះ រី វាសនា អ្នកបើកបរម៉ូតូខាងលើ ក្រោយពីធ្វើតេស្តសារធាតុគ្រឿងញៀន (វិជ្ជមាន) ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ជូនទៅឱ្យការិយាល័យប្រឆាំងគ្រឿងញៀន ដេីម្បីបន្តនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច