ព័ត៌មានទាន់ហេតុការណ៍៖

វត្តមានក្រុមកីឡាករបាល់ទាត់ជម្រើជាតិទាំង៣ប្រទេសមកប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup បានមកដល់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញតារាបញ្ជីការ មកដល់របស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ ទាំង៣ប្រទេស មានក្រុមឡាវ ព្រុយណេ និងទីម័រខាងកើត នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ដើម្បីត្រៀមប្រកួតវគ្គជម្រុះឈានទៅដណ្តើមកៅអីវគ្គ៨ក្រុម នៃពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF Suzuki Cup ចាប់ថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ។

ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2016 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ ក្នុងជំនួបទី១ ការប្រកួតនៅថ្ងៃទី១៥ ខែតុលា គឺក្រុមព្រុយណេ ជួបក្រុមទីម័រខាងកើត នៅវេលាម៉ោង៣និង៣០នាទីរសៀល ហើយក្រុមម្ចាស់ផ្ទះកម្ពុជា ប៉ះជាមួយក្រុមឡាវ នៅវេលាម៉ោង៦និង៣០នាទីល្ងាច នៅទីលានពហុកីឡដ្ឋានជាតិ ។ ប្រកួតលើកទី២ នៅថ្ងៃទី១៨ ខែតុលា ក្រុមទីម័រខាងកើត ជួបឡាវ នៅវេលាម៉ោង៣និង៣០នាទីរសៀល និងក្រុមព្រុយណេ ប៉ះជាមួយកម្ពុជា នៅម៉ោង៦និង៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិ និងប្រកួតចុងក្រោយថ្ងៃទី២១ ខែតុលា ក្រុមឡាវ ជួបព្រុយណេ នៅវេលាម៉ោង៣និង៣០នាទីរសៀល នៅទីលានកីឡដ្ឋាន RSN Stadium ចំណែកឯកម្ពុជា ប៉ះជាមួយទីម័រខាងកើត វេលាម៉ោង៣និង៣០នាទីរសៀល នៅទីលានពហុកីឡដ្ឋានជាតិ ។

គួររំលឹកថា ការប្រកួតនេះ តម្រូវយកតែ១ក្រុម ដែលមានពន្ទុច្រើនជាងគេ សម្រាប់ឡើងលេងក្នុងពូល B ជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា ម៉ាឡេស៊ី និង វៀតណាម ។

ប្រភពខាងលើបានឲ្យដឹងថា សហព័ន្ធ នឹងដាក់លក់សំបុត្រសម្រាប់ចូលទស្សនាការប្រកួតនេះវគ្គជម្រុះ AFF Suzuki Cup 2016 ចាប់ផ្ដើមតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ តម្លៃសំបុត្រមានចំនួន២ ប្រភេទគឺតម្លៃ១០,០០០រៀល និងតម្លៃ៥,០០០ រៀល ៕ សារីម

as-4 as as-1 as-2 as-3


ចែករំលែក៖