ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់បើករថយន្តបុករបាំងដែកបាក់២ផ្ទាំង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តរេចង្កូតទៅបុករបាំងដែកបាក់អស់២ផ្ទាំង ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់រួមមានស្រ្តី២នាក់ទៀត នៅក្នុងរថយន្តបានបើករថយន្តតូយ៉ូតាព្រួស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២Z-១០៦៥ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុករបាំងដែកបាក់អស់២ផ្ទាំង បណ្ដោលឲ្យរថយន្តដាច់កាឡេខាងឆ្វេងទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយ ៕ ស រស្មី

image1


ចែករំលែក៖