ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ ដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា ឆ្នាំ២០២៦ តទៅដោយឥតគិតថ្លៃ។ ដោយអនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានី បានដាក់អោយដំណើរការប្រើ ប្រាស់បន្ទប់ទឹកសាធារណៈនៅសួនច្បារមាត់ទន្លេ «មុខវត្តឧណ្ណាឡោម»ចាប់ពីថ្ងឫទី៣០ ខែមករា ឆ្នាំ២០២៦ តទៅដោយឥតគិតថ្លៃ។

មន្ត្រីជំនាញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃនេះថាះ បន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋដែលមកកំសាន្តសប្បាយនៅសួនច្បារនិង ផ្លូវថ្មើរជើងមាត់ទន្លេ ដែលក្នុងនោះមានបង្គន់បុរស១២បន្ទប់ -បន្ទប់នារី១៣បន្ទប់ សរុប ចំនួន២៥បន្ទប់ បង្គន់សម្រាប់ជនពិការចំនួន១ បន្ទប់ កន្ថោរនោមចំនួន ១៦ កំប្លេរ និងឡាវ៉ាបូលាងដៃចំនួន ១០កំប្លេរ ។

មន្ត្រីដដែលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៌ជាតិនិងអន្តរជាតិដែលប្រើប្រាស់បន្ទប់ទឹកនេះសូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អ ទាំងអស់គ្នា ៕

ដោយ៖សំរិត


ចែករំលែក៖