ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១ខួប៦ខែម្នាក់បានលង់ទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងស្រីម្នាក់បានលង់ទឹកស្រះខាង ក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៩ ភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

តាមការបញ្ជាក់ពីឈ្មោះ វ៉ាន់ លីហេង រស់នៅភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលត្រូវជាម្តាយក្មេងរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុកូនរបស់គាត់(ក្មេងរងគ្រោះ)ឈ្មោះ ម៉ុន យ៉ាយ៉ា ភេទស្រី អាយុ ១ខួប ៦ខែ បាននៅដេកអង្រេឹងលង់លក់ជាមួយបងជីដូនមួយឈ្មោះ វ៉ាន់ លីហេង ភេទស្រី អាយុ៩ឆ្នាំ។ លុះក្រោយមករូបគាត់ក៏ទៅដាស់ឱ្យភ្ញាក់ តែបាត់មិនឃើញឈ្មោះ ម៉ុន យ៉ាយ៉ា ភ្លាមនោះក៏បាននាំគ្នាដើររក ក៏ប្រទះឃើញឈ្មោះ ម៉ុន យ៉ាយ៉ា លង់ទឹកស្រះខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុរូបគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកពិនិត្យធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖