ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ការងារប្រចាំខែមករា លេីកទិសដៅបន្តខែកុម្ភៈឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ការងារប្រចាំខែមករា លេីកទិសដៅបន្តខែកុម្ភៈឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការស្ដីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងប្រមូលផ្ដុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជេីញចូលរួមពី លោក លោកស្រី អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

យោងតាមរបាយការណ៍របស់អធិការរដ្ឋាននគរបាលខណ្ឌកំបូលបានអោយដឹងថា ក្នុងកិច្ចប្រជុំនោះដែរលោកអធិការបានអនុញ្ញាតឱ្យតាមផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ លេីកពីបញ្ហាប្រឈមដែលបានធ្វេីកន្លងមក៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖