ខេត្តកំពង់ស្ពឺ ៖ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកថ្ពងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់។ ក្រោយកេីតហេតុភ្លាមៗនោះកំលាំងនគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានចុះដល់កន្លែងកេីតហេតុ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨០-៨១ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីមានរថយន្ត១គ្រឿង ម៉ាកHINO ពណ៌ខៀវ ផ្លាកលេខចង្កូតស្តាំPP-0995 (ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល) រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
តាមហេតុការណ៍ពីសាក្សី រថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចខាងលើ បានគេចរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរចេញពីផ្លូវលំ ពីទិសខាងត្បូងទៅទិសខាងជើង រួចឡើងផ្លូវជាតិលេខ៤៤ បានជ្រុលចង្កូតទៅបុកមនុស្ស ២នាក់ កំពុងនៅក្នុងតូបលក់ដូរ ឈ្មោះ សឿន ឧស្សា ភេទស្រី អាយុ ១២ឆ្នាំ (ស្លាប់ )និងឈ្មោះ សឿន អូនហ្វុង ភេទស្រី អាយុ ៣ឆ្នាំ (រងរបួស្រាល )
ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោកសុិន វិរៈ ព្រះ រាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនអ្នកបេីករថយន្ដ (មិត្ត ភារុំ) យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង ដេីម្បីបន្ដនីតិវិធី រីឯមធ្យោបាយរថយន្ត បញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគររដ្ឋបាលអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច