ក្លិប Cardiff Cityបានទទួលជោគជ័យក្នុងនាំយកខ្សែបម្រើបស់ក្លិប Queens Park Rangers គឺកីឡាករ Junior Hoilett ដោយពុំមានតម្លៃខ្លួននៃការផ្ទេរឡើយ។
កីឡាករអន្តរជាតិកាណាដាវ័យ២៦ឆ្នាំនេះបានសម្រេចចិត្តដើរចេញពីក្លិបQPRក្នុងរដូវក្តៅនេះ បន្ទាប់ពីលេងឲ្យក្រុម QPR បានតែ៣១ប្រកួតនៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship។
Junior Hoilettបាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែលបានមកកាន់ទីនេះហើយត្រៀមខ្លួនរួចរាល់ហើយចំពោះរាល់ការប្រកួត។ អ្នកចាត់ការទូទៅបានផ្តល់ ទំនុកចិត្តយ៉ាងខ្លាំងដល់កីឡាកររូបនេះដោយសង្ឃឹមថានឹង អាចរកគ្រាប់បាល់បាននិងជួយក្រុមឲ្យទទួលជោគជ័យផងដែរ។”
នៅពេលជាមួយគ្នានេះក្រុម Cardiff City ក៏ទទួលបានខ្សែប្រយុទ្ធMarouane Chamakh និងខ្សែការពារកណ្តាល Sol Bamba គ្មានតម្លៃខ្លួននៃការផ្ទេរផងដែរ។ កីឡាករវ័យ៣២ឆ្នាំ Marouane Chamakh ចាកចេញពីក្លិប Crystal Palace ចំណែក កីឡាករ Sol Bamba វ័យ៣១ឆ្នាំចេញ ពីក្លិបLeeds United ៕