ព័ត៌មានទាន់ហេតុការណ៍៖

Steve Bruce ត្រូវបានជ្រើសរើសជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមAston Villa

ចែករំលែក៖

ក្លិបបាល់ទាត់Aston Villaនៅក្រប ខ័ណ្ឌអង់គ្លេសChampionshipបានសម្រេចជ្រើសរើសយកលោក Steve Bruce ជាអ្នកចាត់ការទូទៅថ្មីដើម្បីជំនួសតំណែងរបស់លោកRoberto Di Matteo ដែលត្រូវបាន បណ្តេញចេញពីតំណែង ។

លោកSteve Bruceមានវ័យ៥៥ឆ្នាំ ធ្លាប់ដឹកនាំក្រុមBirmingham City ហើយបានលាលែងចេញពីតំណែងក្នុងក្រុមHull City កាលពីខែកក្កដា។ បច្ចុប្បន្នក្លិបAston Villa កំពុងតែ ឈរលំដាប់លេខ១៩នៅ ក្របខ័ណ្ឌលំដាប់ទី២របស់អង់គ្លេសមាន ១០ពិន្ទុ ក្រោយប្រកួតបាន១១ប្រកួត។

លោកDi Matteoបានមកដឹកនាំក្រុម Aston Villa កាលពីខែមិថុនា បន្ទាប់ពីក្រុមនេះធ្លាក់ពីក្របខ័ណ្ឌអង់គ្លេស Premier Leagueមក ។ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិអីុតាលីនេះត្រូវបានបណ្តេញចេញពីតំណែងក្រោយដឹកនាំបានតែ១២៤ថ្ងៃ ៕

seewv


ចែករំលែក៖