ព័ត៌មានទាន់ហេតុការណ៍៖

លោកយន្តមីនប្រជុំបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំទួលទទឹង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុបានប្រជុំផ្សព្វផ្សាយជាសាធារណៈ លើការវិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក សូរ ជុងហ៊ួរ សមាជិកក្រុមប្រឹក្សាខេត្ត ។

លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានឲ្យដឹងថា ការប្រជុំផ្សព្វ ផ្សាយទិន្នន័យក្បាលដីភូមិទួលទទឹង១ ទួលទទឹង២ និងភូមិទួលទទឹង៣ ឃុំទួល ទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីឲ្យម្ចាស់ក្បាលដីទាំងអស់មកពិនិត្យ និងឈានទៅចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ ។

លោកបានបន្តថា ឃុំទួលទទឹងមាន៤ ភូមិហើយការប្រជុំផ្សព្វផ្សាយនៃការវិនិច្ឆ័យនាពេលនេះមាន៣ភូមិ មានរយៈពេល១៥ ថ្ងៃ (ក្នុងដំណាក់កាលទី៣នៃនីតិវិធី) ដើម្បីឈានទៅការសម្រេចលើឯកសារ(ដំណាក់កាលទី៤) និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ដំណាក់កាលទី៥) ។ ក្នុង នោះភូមិទាំង៣នៃឃុំទួលទទឹងមានក្បាលដីសរុបចំនួន ៩៤៤ក្បាលដី (គ្នានទិន្នន័យ ចំនួន៤៥ក្បាលដី) ក្នុងនោះភូមិទួលទទឹង១ មានចំនួន៣២៦ក្បាលដី(គ្នានទិន្នន័យ ១០ក្បាលដី) ភូមិទួលទទឹង២មានចំនួន ៣៤៥ក្បាលដី (គ្មានទិន្នន័យ ២០ក្បាល ដី) និងភូមិទួលទទឹង៣ មានចំនួន ២៧៣ ក្បាលដី (គ្នានទិន្នន័យ១៥ក្បាលដី) ។ ការ ផ្សព្វផ្សាយពេលនេះ ដើម្បីឲ្យស្ថាប័នអង្គ ភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋមកពិនិត្យឲ្យ បានគ្រប់ៗគ្នា ។

លោកប្រធានមន្ទីរបានបន្តថា ការបិទ ផ្សព្វផ្សាយរយៈពេល១៥ថ្ងៃតម្រូវឲ្យគ្រប់ម្ចាស់ដី និងអ្នកពាក់ព័ន្ធមកបញ្ជាក់ឯកសារជាថ្មីនូវទីតាំងទំហំ ព្រំប្រទល់ សេវាភាព ក្បាលដី អត្តសញ្ញាណម្ចាស់ដី ដូចជា ឈ្មោះ ប្រភេទ ទ្រព្យ សាវតារ និងសិទ្ធិលើ ក្បាលដី ដែលបានបំពេញទិន្នន័យ ដើម្បី កែសម្រួលត្រួតពិនិត្យពីម្ចាស់ដី និងអ្នក ពាក់ព័ន្ធ ដើម្បីអះអាងពិតប្រាកដអំពីសិទ្ធិ លើក្បាលដី ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ក្បាលដីរបស់ខ្លួនតាមផ្លូវច្បាប់ ។

លោក យន្ត មីន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុមានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈឯកសារវិនិច្ឆ័យភូមិទួលទទឹង១ ទួលទទឹង២ និងភូមិទួលទទឹង៣ និងថ្លែងអំណរគុណ មន្ត្រីជំនាញ និងបងប្អូនជាម្ចាស់ក្បាលដី បានសហការប្រតិបត្តិការបច្ចេកទេស ដើម្បីប្រមូលទិន្នន័យដែលបានកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ រួចកសាងឯកសារនៃ កាវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជី ឈ្មោះម្ចាស់ដី ដាក់ជូនជាសាធារណៈដើម្បីពិនិត្យតវ៉ាចាប់ពីថ្ងៃនេះរយៈពេល១៥ថ្ងៃនូវគោលបំណងកសាងប្លង់សុរិយោដីសៀវភៅគោលបញ្ជីក្បាលដីនិងការចេញបណ្ណកម្មសិទ្ធិឲ្យបានត្រឹមត្រូវ ។ ដូច្នេះសូមបងប្អូន ប្រជា ពលរដ្ឋ តំណាងអង្គភាពម្ចាស់ដីរដ្ឋ និងដី ឯកជន សម្រេចឲ្យបាននូវការព្រមព្រៀងរវាងភាគីទំនាស់ ឬវិវាទណាមួយ ដែលមិនទាន់បានដោះស្រាយបានក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាលនឹង បញ្ជូនសំណុំរឿងទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។

ក្នុងឱកាសនោះផងដែរ លោក យន្តមីន ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋ ដែល គ្រប់អាយុអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះការិយាល័យចល័ត ការចុះឈ្មោះបោះឆ្នោតបានរំកិលដល់ជិតផ្ទះរបស់លោកអ្នកហើយ ដូច្នេះកុំឲ្យឱកាស នេះកន្លងផុត ហើយវាក៏ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ ។ លោកបាន អំពាវនាវឲ្យប្រជាពលរដ្ឋមានកូន ចៅ ត្រូវជៀសឲ្យ ឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀននាំឲ្យខូចអនាគត និងខាត បង់ថវិកា និងកើតមានអំពើហិង្សាក្នុង គ្រួសារជាដើម ៕ ឆ្លាម សមុទ្រ

11


ចែករំលែក៖