ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកពីក្រោយរថយន្តតូចបណ្តាលឲ្យក្រឡាប់ផ្ងាជើងខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំបុករថយន្តកូរ៉ូឡាពីក្រោយបណ្ដើឲ្យរថយន្តធុនធំមួយគ្រឿងក្រឡាប់ ផ្ងារជើងហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥:២៥នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខកំពង់ចាម3A-2086 បានទៅបុកពីក្រោយរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2V-0287

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកេីតហេតុ ភាគីទាំងសងខាងក៏សម្របសម្រួលយករថយន្តទៅជួសជុលខ្លួនដើម្បីបញ្ចប់រឿងនៅចំណុចទីតាំងកើតហេតុភ្លាមៗ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖