ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូ ម៉ាកNet បំពានភ្លេីងស្តុបជ្រុលទៅបុកពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូឌ្រីមសេ១២៥ បណ្តាលអោយស្ត្រីជាប្រពន្ធបានខ្ទាតទៅកណ្តាលផ្លូវត្រូវរថយន្តស្ទូចកំពុងបេីកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏កិនស្ត្រីនោះស្លាប់ទៅ ។ ដោយហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅចំណុចភ្លើងស្តុបវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញយុវជនម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាកNet ពាក់ផ្លាកលេខ ភ្នំពេញ 1JS-1470 បានជិះបំពានភ្លេីងស្តុបហើយក៏បានជ្រុលទៅបុកពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូឌ្រីមសេ១២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FP-8154បណ្តាលអោយស្ត្រីជាប្រពន្ធបានខ្ទាតទៅកណ្តាលផ្លូវត្រូវរថយន្តស្ទូចពាក់ផ្លាកលេខ ភ្នំពេញ 3D-9496ដែលកំពុងបេីកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏កិនស្ត្រីនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះវាស់វែងអូសយកម៉ូតូទាំង២គ្រឿងនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕


ដោយ៖ ស រស្មី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច