ប្រធានាធិបតីកូរ៉េខាងត្បូងលោក ស្រី Park Geun Hye បានផ្តល់លក្ខណៈងាយស្រួលសម្រាប់ទទួលជនភៀសខ្លួនកូរ៉េខាងជើងដែលបានរត់ចេញពីប្រទេសនោះនិងបង្កើតការជួយដល់ជនភៀសខ្លួនក្នុងការរស់នៅកូរ៉េខាងត្បូងដោយសុខសាន្ត។
លោកស្រីប៉ាក់ គឿនហេ បានប្រកាសដោយបើកចំហអំពាវនាវដល់ពលរដ្ឋកូរ៉េខាងជើងឲ្យរត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងដើម្បីទទួលបានការរស់នៅយ៉ាងល្អប្រសើរ។ ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងកើតឡើងក្នុងឱកាសខួបគម្រប់៦៨ឆ្នាំថ្ងៃបង្កើតកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង។
ការអំពាវនាវឲ្យពលរដ្ឋកូរ៉េខាងជើងភៀសខ្លួនមកកូរ៉េខាងត្បូងកើតឡើងក្រោយពេលដែលទាហានកូរ៉េខាងជើងម្នាក់បានឆ្លងព្រំដែនប្រទេសដើម្បីភៀសខ្លួនចូលទៅកូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ផងដែរថា ពលរដ្ឋកូរ៉េខាងជើងបានរត់ភៀសខ្លួនចូលប្រទេសកូរ៉េខាងត្បូងកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីសង្គ្រាម ឆ្នាំ១៩៥០-១៩៥៣បានបញ្ចប់ពលរដ្ឋកូរ៉េខាងត្បូងជាង៣០ពាន់នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។
សង្គ្រាមឧបទ្វីបកូរ៉េបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់មិនមែនកិច្ចព្រមព្រៀងសន្តិភាពនោះឡើយ មានន័យថា សង្គ្រាមឧបទ្វីបអាចកើតឡើងគ្រប់ពេលវេលា។ កូរ៉េត្រូវបានកាត់ផ្តាច់ដោយតំបន់សកណ្តាលបន្ទាត់ព្រំដែន មានប្រវែង២៥០គីឡូម៉ែត្រ និងទទឹង៤គីឡូម៉ែត្រ។ តំបន់នោះមិនអនុ-ញ្ញាតឲ្យទាហានប្រទេសទាំង២ចូលទៅទីនោះឡើយ។
គីមជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងដោយខ្លាចគេធ្វើឃាត? ប្រការដែលលោកគីម ជុងអ៊ុន អវត្តមាននៅក្នុងពិធីដ៏សំខាន់ពីរនាពេលកន្លងមកថ្មីៗ បានបង្កឲ្យមានពាក្យចចាមអារ៉ាមថា លោកគីម ជុងអ៊ុន បានចាកចេញពីទីក្រុង ព្យុងយ៉ាងដោយខ្លាចគេលួចធ្វើឃាត។
សារព័ត៌មានដេលីម៉េល បានផ្សាយថា លោកគីម ជុងអ៊ុន អវត្តមាននៅក្នុងពិធីដ៏សំខាន់នៅក្នុងវិមាន Kumsusan ជាទីកន្លែងដែលមន្ត្រីគ្រប់ជាន់ថ្នាក់កូរ៉េខាងជើងទៅសម្តែងគារវកិច្ចគោរពដល់អតីតមេដឹកនាំ គីម អីុលស៊ុង និងគីម ជុងអីុល ។
ក្រៅពីនេះលោកគីម ជុងអ៊ុន ក៏បានអវត្តមាននៅក្នុងពិធីប្រគំតន្ត្រីក្នុងឱកាសខួបគម្រប់៧១ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។ការដែលអវត្តមាននៅក្នុងពិធីសំខាន់ទាំង២ខាងលើធ្វើឲ្យមានពាក្យចចាមអារ៉ាមថា លោកអាចគេចខ្លួនដោយខ្លាចត្រូវគេលួចធ្វើឃាតឬក៏ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទើបមិនអាចបង្ហាញខ្លួនបាន៕ ម៉ែវ សាធី