ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន១៦នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១៦នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២៦ នៅចំណុចផ្លូវឡើសកលវិទ្យាល័យUME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១៦នាក់ គឺ១-ឈ្មោះ នឹម បូនី ភេទ ប្រុស អាយុ៣២ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ យ៉ុង ដានិត ហៅ តេវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ(ប្រើប្រាស់), ៣-ឈ្មោះ ហឿង ហឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ៤-ឈ្មោះ ម៉ៅ មករា ហៅ ឆែ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ប្រើប្រាស់), ៥-ឈ្មោះ រ៉ើន មករា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ(ប្រើប្រាស់), ៦-ឈ្មោះ សេង លីនដា ហៅ អាដា ភេទ ស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផាត់មុខ(ប្រើប្រាស់), ៧-ឈ្មោះ ហង្ស សុខផារ៉ា ហៅ អាលីហ្សា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ (ប្រើប្រាស់), ៨-ឈ្មោះ សោម ដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ(រក្សាទុក និងប្រើប្រាស់), ៩-ឈ្មោះអ៊ុក អាន ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត (ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ), ១០-ឈ្មោះ ឃិន សុខេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(ប្រើប្រាស់), ១១-ឈ្មោះ ស៊ុន សុខារីនី ភេទ ស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន (ប្រើប្រាស់), ១២-ឈ្មោះ សេង បារាំង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់), ១៣-ឈ្មោះ ហឿន ស៊ីណាត ហៅ ហុយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់), ១៤-ឈ្មោះ ភាព សុផាន់រ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(រក្សាទុក និងប្រើប្រាស់), ១៥-ឈ្មោះ ហុង គឹមសុង ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់), ១៦-ឈ្មោះ គឿន គឹមហាន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (រក្សាទុក និងប្រើប្រាស់) ព្រមទាំង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន១២កូនថង់កិប ទម្ងន់ ២០,៧៤ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១កូនថង់កិប ស្មើនឹង០៦គ្រាប់ ទម្ងន់១ក្រាម, ម៉ូតូចំនួន០៦គ្រឿង,ទូរស័ព្ទចំនួន០៩គ្រឿង, ផ្លាកលេខម៉ូតូចំនួន០២សន្លឹក, កាំភ្លើងស្នប់កែច្នៃចំនួន០៣ដើម, កាំបិតស្នៀត ចំនួន០១ដើម រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដេីម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖