ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយចាញ់យ៉ាងធ្ងន់ 5-0 ក្រោមដៃគូប្រជែង Paris Saint-Germainក្លឹបMarseilleប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក

ចែករំលែក៖

ក្លិប Olympique de Marseille បានប្រកាសនៅថ្ងៃពុធនេះថា គ្រូបង្វឹក Roberto De Zerbi បានចាកចេញពីតួនាទីដោយ ការព្រមព្រៀងរួមគ្នា និងមានប្រសិទ្ធភាពភ្លាមៗ។

ការចាកចេញនេះកើតឡើងបន្ទាប់ពី Marseille ចាញ់យ៉ាងធ្ងន់ 5-0 ក្រោមដៃគូប្រជែង Paris Saint-Germain ក្នុងការប្រកួតលីគកាលពីថ្ងៃអាទិត្យ ហើយក៏បានធ្លាក់ចេញពីការប្រកួត Champions League កាលពីខែមុនផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ ក្លឹបបានបញ្ជាក់ថា

«Olympique de Marseille និង Roberto De Zerbi គ្រូបង្វឹកក្រុមទីមួយ បានប្រកាសបញ្ចប់កិច្ចសហការរវាងគ្នាដោយការព្រមព្រៀងរួម។ បន្ទាប់ពីការពិភាក្សារវាងម្ចាស់ក្លឹប ប្រធានក្លឹប ប្រធានបច្ចេកទេស និងគ្រូបង្វឹក បានសម្រេចធ្វើការផ្លាស់ប្តូរនៅការដឹកនាំក្រុម។ នេះជាសេចក្តីសម្រេចដ៏លំបាក ប៉ុន្តែធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់ ដើម្បីអត្ថប្រយោជន៍ល្អបំផុតសម្រាប់ក្លឹប និងការឆ្លើយតបទៅនឹងបញ្ហាកីឡានៅចុងរដូវកាល»។

លោក De Zerbi ដែលចូលដឹកនាំ Marseille នៅឆ្នាំ 2024 បន្ទាប់ពីជោគជ័យជាមួយ Brighton & Hove Albion បានជួយក្រុមឱ្យបញ្ចប់ លេខ 2 ក្នុងលីគរដូវកាលមុន។

បច្ចុប្បន្ន Marseille ស្ថិតនៅ លេខ 4 ក្នុងតារាង បន្ទាប់ពីប្រកួតបាន 21 លើក ក្នុងរដូវកាលនេះ៕


ចែករំលែក៖