ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ «ចំណេះ គតិបណ្ឌិត ទស្សនវិជ្ជា» Knowledge – Wisdom – Philosophy

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ៖ មនុស្សកើតមកភ្លាម មិនមាន ប្រាជ្ញាញាណ ៣ កម្រិតនេះទេ ហើយវាទាមទារការឆ្លងកាត់នូវ ដំណាក់កាលនីមួយៗ ដូចតទៅ៖

១- «ចំណេះ»៖ កើតចេញពីការសិក្សារៀនសូត្រតាមលំដាប់លំដោយ តាមកម្រិត និងជំនាញ ហើយជំនាញមានច្រើន រាប់រយពាន់មុខ។ មនុស្ស ក៏មិនអាចចេះគ្រប់យ៉ាងលើមេឃក្រោមដីនោះទេ។ ឧបនិស្ស័យធម្មជាតិ ជួយបន្ថែមទេពកោសល្យឱ្យមនុស្ស។ ការចេះដឹង ជាមូលដ្ឋានសំខាន់។ ប៉ុន្តែ ផលរបស់សកម្មភាព ទើបជាម៉ែត្រវាស់ឆ្លុះបញ្ចាំងពីចំណេះធ្វើ។

២- «គតិបណ្ឌិត»៖ កើតចេញពីបទពិសោធន៍រស់នៅ និងការសង្កេតជាក់ស្តែងរបស់មនុស្ស។ វ័យកាន់តែច្រើន ធ្វើកិច្ចការកាន់តែច្រើន មនុស្សទទួលបទពិសោធន៍កាន់តែច្រើន ជួយឱ្យមនុស្សមានគតិបណ្ឌិត មានការរស់នៅដោយមានសីលធម៌ និងមានសតិ។

៣- «ទស្សនវិជ្ជា»៖ កើតក្រោយគតិបណ្ឌិត។ វាជាវិទ្យាសាស្ត្រនៃការស្វែងរកការពិត ប្រកបដោយការត្រឹះរិះពិចារណា ដើម្បីស្វែងរកការពន្យល់បែបហេតុផលទៅលើ ជីវិត សង្គម និង ពិភពលោក។ ទស្សនវិជ្ជា គឺជាការអភិវឌ្ឍចំណេះដឹង ទៅជាទ្រឹស្ដី ដែលមានហេតុផល។

*ប្រាជ្ញាញាណ៣កម្រិតនេះ ជួយអ្នកអាចព្យាករណ៍អនាគត។ អ្នកក៏អាចចោទជាសំណួរវិញដែរថា ចុះបើមានប្រាជ្ញាញាណខាងលើហើយ ហេតុម្តេចអ្នកខ្លះធ្វើខុស ឬអ្នកខ្លះធ្វើមិនកើត? ៕

ប្រភព ៖ លោក ហ៊ុយ វណ្ណៈ


ចែករំលែក៖