ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនរអិលដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏រអិលដួលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី១៥ខែកុម្ភះ ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ឃុន គឹមសាយ ភេទប្រុស  អាយុ៤២ឆ្នាំ រងរបួស បែកសាច់ប្រអប់ជើងខាងឆ្វេង និងភ្នែកឆ្វេង(ជនរងគ្រោះស្រវឹងវង្វេងស្មារតី)

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូស្កូបពី ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុក៏ចាប់ហ្វ្រ័ងរអិលដួលបោកនិងថ្នល់បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យកុសុមះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖