ខេត្តកែប៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពី លោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប កាលពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ និង កម្លាំងក្រុមបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានស៊ើបអង្កេត ស្រាវជ្រាវរកឃើញទីតាំងទទួលផលចោរកម្ម ចំនួន ១ទីតាំង ដែលស្ថិតនៅ ភូមិកែវក្រសាំង សង្កាត់/ក្រុង/ខេត្តកែប ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ ដែលរួមមានឈ្មោះដូចខាងក្រោមនេះ :
១/- បៀន សុខេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ (ជាងកាត់សក់) រស់នៅភូមិ/សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប។
២/- ភឹម រ័ត្ន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ( រត់ម៉ូតូកង់បី) រស់នៅភូមិ/សង្កាត់/ ក្រុង/ខេត្តកែប)។
៣/- សាខន កុសល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ (លក់ការ៉េម) រស់នៅភូមិ/សង្កាត់/ ក្រុង/ខេត្តកែប។
៤/- មី នី ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ(អាជីវករ) រស់នៅ ភូមិ/សង្កាត់/ ក្រុង/ខេត្តកែប។
៥/- សេស បូរិន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ(ជាងម៉ូតូ ) រស់នៅភូមិកែវក្រសាំង សង្កាត់/ក្រុង/ខេត្តកែប។
៦/- ម៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ(ធ្វើនំបញ្ចុក ) រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។
ចំពោះករណីខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួម មាន :ម៉ូតូចំនួន៧គ្រឿង,ទូរសព្ទដៃចំនួន៧គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ខាងលើត្រូវបានបព្ជូានមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែបចាត់ការបន្តតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច