ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស,កម្លាំងអាវុធ ហត្ថស្រុកសំរោង និងកម្លាំងអាវុធហត្ថស្រុកបាទី បានចុះបង្ក្រាបបទល្មើស ២ករណី

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ដោយលោកឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងកម្លាំងអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការ រងទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបចំនួន២ករណី។

ករណីទី១ អំពើហិង្សាដោយចេតនា ដែលប្រព្រឹត្តឡើងនៅវេលាម៉ោង១២:៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវកៅស៊ូ នៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់,១.ឈ្មោះ លី ដេវីត ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវនិង២.ឈ្មោះសឿង ណុច ហៅឃ្មឹប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ដកហូតវត្ថុតាងរួមមាន÷ម៉ូតូ០១គ្រឿងនិងមួកសុវត្ថិភាព ១និងខ្សែក្រវ៉ាត់០១។

ករណីទី២ រក្សាទុកអាវុធដោយគ្មានការអនុញ្ញាត បានចុះបង្ក្រាបនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័័យបានចំនួន០៦នាក់÷

១.ឈ្មោះ ផាន សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្ដាល ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ,២.ឈ្មោះ ហេង សុឡា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រមូសុខ ឃុំដូង ស្រុកបាទី ,៣.ឈ្មោះខាន់ ហែមបូរិន ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ,៤.ឈ្មោះ ជឿន សុខពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី,៥.ឈ្មោះ ឃុន បញ្ញារស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីនិង ៦.ឈ្មោះ យ៉ាន ពិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិយាមខាវ ឃុំត្រាពាំងក្រសាំង ស្រុកបាទី ។

ដកហូតវត្ថុតាងរួមមាន÷

១.កាំបិតតាំងតោដងឬស្សី០១ដើម ប្រវែង០,៦៥ម៉ែត្រ

២.កាំបិតតាំងតោដងឈើ០១ដើម ប្រវែង០,២៨ម៉ែត្រ

៣.ដំបងដែករលាស់០១ដើមប្រវែង០,៤៤ម៉ែត្រ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាង ទៅអយ្យការអមសាលា ដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕


ចែករំលែក៖