ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះដេប៉ូឈើ១កន្លែងអស់ជិតខ្ទង់លានដុល្លារ នៅស្រុកអង្គរជ័យខេត្តកំពត កាលពីទៀបភ្លឺ

ចែករំលែក៖

ខេត្តកំពត ៖ ដេប៉ូឈើមួយកន្លែងស្ថិតនៅជាប់ផ្លូវជាតិលេខ31 ត្រង់ចំណុចភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានអគ្គិភ័យឆេះកាលពីវេលាម៉ោង4ទៀបភ្លឹថ្ងៃទី19 ខែកុម្ភៈឆ្នាំ2026 ។

តាមការឱ្យដឹងពីឈ្មោះសោ ផល្លា ភេទប្រុស អាយុ56ឆ្នាំ ជាម្ចាស់ដេប៉ូឈើ ខាងលើបានអោយដឹងថា ការឆេះដេប៉ូឈើនេះ គាត់មិនបានដឹងនោះទេ ព្រោះគាត់នៅឯខេត្តតាកែវឯណ្ណោះ នៅតែកម្មកជាអ្នកដេកចាំ។

ម្ចាស់ដេប៉ូឈើ បានបន្តថា ការខូចខាតក្នុងករណីខាងនេះ ឈើគ្រប់ប្រភេទជាង1ពាន់គីប គាត់បានទិញពីក្រុមហ៊ុន ហើយបើគិតសាច់ប្រាក់ជិត1លានដុល្លារ ។

ម្ចាស់ដេប៉ូរូបនេះបានបន្តទៀតថា ប្រាក់ដែលគាត់យកមករកស៊ីទិញឈើពីក្រុមហ៊ុននោះ គឺសុទ្ធតែចងការប្រាក់ធនាគារទាំងអស់។

លោកវរសេនីយ៍ទោហ៊ូ វណ្ណថុល អធិការនគរបាលស្រុកអង្គរជ័យ ឱ្យដឹងថា ការឆាបឆេះដេប៉ូឈើនេះបានកើត ឡើងកាលពីម៉ោង4ទៀបភ្លឺថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2026 ក្នុងការជួយអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ភ្លើងឆេះដេប៉ូឈើនេះមានរថយន្តពន្លត់អគ្គិភ័យចំនួន4គ្រឿង មកពីអធិការនគរបាលស្រុកត្រាំកក់-ស្រុកបន្ទាយមាស-ស្រុកឈូកនិងស្រុកបន្ទាយមាស។ ចំណែកមូលហេតុនៃការឆេះមកពីទុស្សេខ្សែភ្លើង ៕


ចែករំលែក៖