ខេត្តកំពង់ស្ពឺ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួច
ទ្រពសម្បត្តិ,លុយដោយឃាត់ខ្លួនជនសង្ស័យ១នាក់ ។
នៅវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ឈ្មោះ យឹម កំសត់ ភេទស្រី អាយុ៥៤ ឆ្នាំ មុខរបកសិករ មានទីលំនៅ ភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានcall ទំនាក់ ទំនង តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)1292 បានរាយការណ៍ មានករណី ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចទ្រព្យ សម្បត្តិ (លុយ១១៨០០ដុល្លារ លុយខ្មែរ ៤០០០០០ រៀល) ស្ថិតនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានទៅដល់ទីតាំងកេីតហេតុ បានធ្វេីការឃាត់ ខ្លួនជន សង្ស័យឈ្មោះ ប្រាក់ ម៉េងលី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបមិនពិតប្រាកដស្នាក់នៅភូមិឃុំខាងលើ មានទីលំនៅកំណើត ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ដកហូតវត្ថុតាងរួមមានប្រាក់ ៥៣០០ ដុល្លារ (របស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច