ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចកិច្ច ចុះអន្តរាគមន៍ កាលពីវេលាម៉ោង ០៨យប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះជាន់ទី១ តាមបណ្តោយផ្លូវលេខ ១៦១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីពលរដ្ឋបានឱ្យដឹងថា ផ្ទះខាងលើនេះមិនមានមនុស្សរស់នៅនោះទេ ។ ដោយនៅជាន់ទី១នេះ គេទុកចោល នឹងសម្ភារៈចាស់មួយចំនួន នៅទីតាំងកើតហេតុ ។ លុះមកដល់វេលាកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញ ពីជាន់ទី១ ដែលគេទុកចោល កើតទៅជាអណ្តាតភ្លើងសន្ធោសន្ធៅ យ៉ាងឆាប់រហ័ស ។ ភ្លាមៗ អ្នកក្បែរខាង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកកាន់ទីតាំងខាងលើ អន្តរាគមន៍ ជៀសវាងមានការរាដាលបន្តទៅទៀត ។
អគ្គិភ័យនេះដែរបានឆាបឆេះ សំណង់ប្រភេទថ្ម ប្រក់ក្បឿង ខូចខាតអស់ទាំងស្រុង រួមសម្ភារៈមួយចំនួន ហើយរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរាជធានី , រថយន្តជំនួយ ក្រុមហ៊ុនស្រាបៀរកម្ពុជា , រថយន្ត ទីក្រុងអូឡាំព្យា , រថយន្តជំនួយ ក្រសួងមហាផ្ទៃ បាញ់អោយរលត់ជាស្ថាពរ ។ ចំណែកឯមូលហេតុ ច្បាស់លាស់យ៉ាងណានោះ នគរបាលជំនាញ កំពុងធ្វើការស្រាវបន្ថែម ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច