ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនទៅបុកផ្ទះពលរដ្ឋខ្ទេចអស់មួយខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថយន្តធំយីឌុប មួយគ្រឿងដឹកទំនិញពេញបើកក្នុងទីប្រជុំ ជនក្នុងល្បឿនលឿនទៅបុកផ្ទះប្រជាពលរដ្ឋខ្ទេចអស់ តែសំណាងមិនមានមនុស្សស្លាប់ និងរងរបួសខណៈគ្មានអ្នកនៅ។

ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថស្រុកថ្មពួកបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ម៉ាកហ៊ីណូពណ៌ក្រហមសមួយគ្រឿង ពាក់ ស្លាកលេខស្វាយរៀង3A-0918 ស្វាយរៀង បើកដោយឈ្មោះ ឌុល សែន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្នោតត្រេត ឃុំផ្ទះ ស្រែ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បើកនៅលើកំណាត់ផ្លូវលំក្នុងវត្តរលំជ្រៃក្នុង ល្បឿនលឿន។ លុះមកដល់ចំណុចកើត ហេតុសង្ស័យដាច់ហ្វ្រាំងបណ្ដាលឲ្យរថយន្ត រេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យខ្ទេចផ្ទះតែម្តង ខណៈគ្មានមនុស្សនៅក្នុងផ្ទះម៉្លេះមិនដឹងស្លាប់និងរបួសប៉ុន្មាន អ្នកទេ។

មន្ត្រីដដែលថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប្រាក់ គង្គា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។ ផ្ទះរបស់ជនរងគ្រោះ ខូចខាតអស់ប្រហែល៤០ភាគរយ និង សម្ភារមួយចំនួនផង។

ក្រោយកើតហេតុសមត្ថកិច្ចបានយក រថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីដោះស្រាយជាក្រោយ៕ វណ្ណា

untitled-1


ចែករំលែក៖