ភ្នំពេញ ៖ បើយោងតាមទិន្នន័យរបស់អគ្គ នាយក ដ្ឋាន គយ និង រដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា កម្ពុជា បាន ចំណាយថវិកាជាង ១៨៨ លានដុល្លារ ក្នុង ការ នាំចូល ប្រេង ឥន្ធនៈ នៅ ក្នុង ខែ មករា ឆ្នាំ ២០២៦ ដើម្បីផ្គត់ផ្គង់ ការ ប្រើ ប្រាស់ ក្នុងស្រុក ក្នុង នោះ ប្រេងម៉ាស៊ូត (D.O) មាន តម្លៃ ជាង ១៣៣ លានដុល្លារ កើនឡើង ១២,៦១% និង ប្រេង សាំង មានតម្លៃ ៥៥,៥ លានដុល្លារ ធ្លាក់ចុះ ១៥,១៥% ប្រៀបធៀប នឹង រយៈពេលដូចគ្នាកាល ពីឆ្នាំមុន ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ដើម ឡើយ យើងវាយតម្លៃលើប្រេងទៅលើកំណើនចរាចរសេដ្ឋកិច្ចក្នុងប្រទេស កំណើន ប្រើ ប្រាស់ ប្រេង មានន័យថា ដំណើរការដឹកជញ្ជូន សេដ្ឋកិច្ច ឬសេវាកម្ម ដំណើរការល្អប្រសើរ ប៉ុន្តែឥឡូវ ដំណើរការ សេដ្ឋកិច្ច ពិបាកប៉ាន់ស្មានតាមរយៈការប្រើប្រាស់ប្រេង។
រោង ចក្រ មួយ ចំនួន បានផ្លាស់ប្ដូរមកប្រើថាមពលអគ្គិសនីជំនួសដោយប្រេង ជាពិ សេសគឺយានយន្ត។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជា បាន ចំណាយ ប្រា ក់ជាង ១,៦៨ ពាន់លាន ដុល្លារ លើការនាំចូលប្រេង ឥន្ធនៈ និង ប្រេងម៉ាស៊ូត ធ្លាក់ចុះ ប្រមាណ ១១% ធៀប នឹង ឆ្នាំ ២០២៤៕

ដោយ ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច