ខេត្តកំពង់ស្ពឺ÷ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំពីលោកវរសេនីយ៍ទោ ហ៊ាងឈាងលី ស្នងការរងស្ដីទី ផែនការងារប្រឆាំងគ្រឿងញៀន កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងអធិការដ្ឋាននគរបាលស្រុកសំរោងទង ប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀន ដែលជាក្រុមជួញដូរ និងចែកចាយបន្ដ ចំនួន ២ករណី ផ្សេងគ្នា និងឈានទៅឃាត់បានមុខសញ្ញាចំនួន ៦នាក់ រឹបអូសដកហូតបានសារធាតុសង្ស័យគ្រឿងញៀនមួយចំនួន ៖
ស្រុកបសេដ្ឋ÷ឃាត់បានមុខសញ្ញា ២នាក់ ដកហូតសារធាតុញៀន ចំនួន ២កញ្ចប់ និងទូរសព្ទដៃ ២គ្រឿង ម៉ូតូ ១គ្រឿង ដកហូតបាននៅចំណុចផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ២៩ ជនសង្ស័យ (១) ឈ្មោះ អ៊ុត និត ប្រុស ២៧ឆ្នាំ (២) ឈ្មោះ ជ័ល ឈៀង ប្រុស ២៦ឆ្នាំ ។
ស្រុកសំរោងទង÷ឃាត់បានមុខសញ្ញា ៤ នាក់ ដកហូតសារធាតុញៀន ចំនួន ៦ កញ្ចប់ និងទូរសព្ទដៃ ៣ គ្រឿង ម៉ូតូ ១ គ្រឿង ជនសង្ស័យ (១) ឈ្មោះ លី សុខគីម ប្រុស ៣០ឆ្នាំ (២) ឈ្មោះ ហៀប សីហា ប្រុស ៣៤ឆ្នាំ (៣) ឈ្មោះ ប៉ែន គង់នៅ ហៅ អៀវ (៤) ឈ្មោះ សុខ ប៊ុនណន ប្រុស ៣១ឆ្នាំ ។
បច្ចុប្បន្នមុខសញ្ញារួមជាមួយវត្ថុតាង បានបញ្ជូនទៅកាន់
ការិយាល័យគ្រឿងញៀន កសាងសំណុំរឿងចាត់ការ
តាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច