ខេត្តបាត់ដំបង÷កាលពីរសៀលថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញវេលាម៉ោង១៦ និង ៣០នាទី តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោល លោកវរសេនីយ៍ឯកសេង លុច អធិការនគរបាលស្រុក និងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល សហការគ្នាបង្រ្កាបនាំខ្លួនក្មេងទំនើងដែលបង្កហិង្សាបណ្តាលឱ្យរបួសសមត្ថកិច្ចនគរបាលម្នាក់ដោយនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលនោះគឺឈ្មោះ ហួត ចាន់រ៉ា ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ ដំបង ។
សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ០១និង ៤៨នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្នុងពេលដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រុន ស្រុកថ្មគោលចុះល្បាតក្នុងមូលដ្ឋានបានប្រទះនឹងម៉ូតូ០១គ្រឿងជិះ គ្នា០៣ នាក់ក្នុងស្ថានភាពគួរឱ្យសង្ស័យ ត្បិតពួកគេជិះគេចពីរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ទើបកម្លាំងជិះតាមពីក្រោយបំណងឱ្យឈប់ ប៉ុន្តែមិននឹក ស្មានថាពួកគេគឺជាមុខសញ្ញាល្មើស គេបានដកកាំបិតកាប់មកលើសមត្ថកិច្ចនគរបាលកំពុងបេីកម៉ូតូបណ្តាលឱ្យរងរបួស(របួសដៃ) ហេីយជិះគេចខ្លួនពី កន្លែងកើតហេតុ រីឯមន្រ្តីរងរបួសគឺលោកព្រិន្ទបាលទោម៉ែន ចាន់ដារិទ្ធិ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុនត្រូវបាននាំទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ។ ភ្លាមៗលោកឧត្តមសេនីយ៍ទោស្នងការបានចាត់ក្រុម ការងារទៅសួរសុខទុក្ខនិងនាំយកថវិកា ទៅប្រគល់ជូនដល់មន្ទីរ ពេទ្យ ជាការលើកទឹកចិត្ត ។
តាមរយៈការស្រាវជ្រាវ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការបង្រ្កាបឃាត់ ខ្លួនជនសង្ស័យ ដែលតាមរយៈការសាកសួរគេបានសារភាពថា ពិតជាបានធ្វើសកម្មភាព កាប់ទៅលើសមត្ថកិច្ចនគរបាលកាលពីយប់កើតហេតុនោះប្រាដកមែន គឺពេលដែលពួកគេទាំង០៣នាក់ជិះម៉ូតូប៉ងដេីរធ្វេីសកម្មភាពកាប់ ប្លន់ម៉ូតូតាមផ្លូវនៅពេលយប់ក៏ជួបសមត្ថកិច្ចទេីបគេធ្វេីបែបនេះដេីម្បីរំដោះខ្លួន។
នៅពេលនេះសមត្ថកិច្ចកំពុងតាម ប្រម៉ាញ់បក្សពួកចំនួន ០២នាក់ទៀត ដែលគេចខ្លួនតែសមត្ថកិច្ចមានសាវតាជាតិគ្រប់គ្រាន់អស់ហើយ ទោះបីពួកអ្នករត់ទៅទីណាក៏រត់មិនរួចពីសំណាញ់ច្បាប់ដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច