ខេត្តស្ទឹងត្រែង៖ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការដឹក នាំសម្របសម្រួលនីតិវិធីពីលោកកែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។
នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងជំនាញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានបង្រ្កាបករណីដឹកជញ្ជូនដោយខុស ច្បាប់នូវសារធាតុញៀន ឆ្លងដែនពី ប្រទេសឡាវមកប្រទេសកម្ពុជា ប្រព្រឹត្តនៅចំណុចចន្លោះបង្គោលព្រំដែនលេខ ០៣៤/១ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងជាលទ្ធផល ឃាត់ ខ្លួនជនសង្ស័យ ចំនួន ៣ នាក់
១- ឈ្មោះ ខឿន ឡុំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ស្រុកសេសាន ខេត្តស្ទឹងត្រែង
២- ឈ្មោះ នៅ វិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងរថយន្ត ទីលំនៅបច្ចុប្បន្នស្រុកស្នូល ខេត្តក្រចេះ
៣- ឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងឡាន ទីលំនៅបច្ចុប្បន្ន ស្រុកស្នូល ខេត្តក្រចេះ
+ វត្ថុតាងចាប់យក
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥ដុំ មានទម្ងន់សរុប ៤គីឡូ និង ៩៣២.៩៩ក្រាម។
+ មធ្យោបាយ និងសម្ភារៈចាប់យករួមមាន
– ទូរស័ព្ទដៃ ០៤ គ្រឿង
– ម៉ូតូ ម៉ាក Wave ចំនួន ០១ គ្រឿង (ចាស់)
– រថយន្ត ០១គ្រឿង
សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ នៅ វិសិទ្ធ មានដីកា ចាប់ខ្លួនចំនួន ៣ ដែលជាប់ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ដោយក្នុងនោះ ដីកា ចាប់ខ្លួនចំនួន ២ ចេញដោយ សាលាដំបូងខេត្តក្រចេះ និងដីកា ចាប់ខ្លួនចំនួន ១ ចេញដោយ សាលាដំបូងខេត្តមណ្ឌលគិរី ។
កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតរកបក្សពួក និងមេក្លោងដែលនៅសេសសល់ ក្នុងករណីនេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច