ព័ត៌មានទាន់ហេតុការណ៍៖

ប្តី-ប្រពន្ធស្លាប់ទាំង២នាក់នៅហ្នឹងកន្លែង ចំនែកកូនតូចរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់និងម៉ូតូនៅតំបន់ 7 NG

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋនិយាយថា ករណីគ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីឈ្មួញបន្ថែមការដឹកជញ្ជូនទាំង យប់ទាំងថ្ងៃជាពិសេសអ្នកបើកបរបន្ថែមល្បឿន។ ករណីថ្មីមួយទៀត ពិតជាគួរឱ្យសង្វេកណាស់ប្តី,ប្រពន្ធ២នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ចំនែកកូនស្រីរងរបួសធ្ងន់ទាំងព្រឹកព្រលឹម។

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកខ្សាច់និងម៉ូតូទាំងព្រឹកព្រលឹម ខណ:តៃកុងរថយន្តបានរត់ គេចខ្លួន។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៦និង២០នាទីថ្ងៃទី ២៦ខែកុម្ភ:ឆ្នាំ២០២៦ ចំណុចនៅលើផ្លូវបេតុង 9NG ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត០១គ្រឿងម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2986 បើកបរដោយឈ្មោះ មឿន សេងលី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រត់គេចខ្លួន)(មានបណ្ណ័បើកបរតែត្រូវតាមប្រភេទរថយន្ត) បើកបរពីទិសខាងកើត ទៅខាងលិច ។ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយអូសប្រហែល៣០ម៉ែត្រ ម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ព័ណ ខ្មៅ ពាក់ស្លាកលេខ,កណ្តាល 1AD-0916 បើកបរដោយឈ្មោះ រុំ វ័ន ភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ តូច ល័ង ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ)។ ឈ្មោះ វ័ន ស្រីលក្ខ ភេទស្រី អាយុ៣ ឆ្នាំ ជាកូន (របួសធ្ងន់) ជនរង គ្រោះប្តីប្រពន្ធនិងកូន មានទីលំនៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនកូនស្រីតូចតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរ ពេទ្យ និងស្រាវជ្រាវរកសាច់ញ្ញាត មកទទួល សព ជនរង គ្រោះទាំងពីរនាក់ យកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានបឋម បណ្តាលមកពី អ្នកបើកបររថយន្តបើកបរខ្វះការប្រុសប្រយត្ន័មិនបានមើលឧបសគ្គខាងមុខ និង រត់គេចពីកន្លែងកើតហេតុ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវឈ្មោះ 7NG ត្រូវបានប្តូរមកជា 9NG វិញ ៕


ចែករំលែក៖